ព៌តមានកីឡារបស់ខ្ញុំ
Sunday, June 9, 2019
ថវិការសម្រាប់ការទិញកីឡាករដែលបីសាចក្រហមផ្តល់អោយអូឡេហ្គានឺសូខ្យែនារដូវក្តៅនេះ
ក្រុមបីសាចក្រហមនឹងផ្តល់ថវិការដល់លោកអូឡេហ្គានឺសូខ្យែ (Ole Gunnar Solskjaer) ដើម្បីចំណាយលើការទិញកីឡាករនារដូវក្តៅនេះចំនួនប្រហែល២៥០លានអ៊ឺរ៉ូដើម្បីពង្រឹងក្លឹប។
Ole Gunnar Solskjaer
មានការលេចឮមកថា អ៊ែរ៉ុន វ៉ាន ប៊ីសាកា (Aaron Wan Bissaka) របស់ក្លឹបគ្រីស្តាល់ផាលេស (Crystal Palace) គឺជាគោលដៅចំបងសម្រាប់ការទិញលើកនេះ។ បន្ទាប់មកទៀត ក្លឹបគ្រោងនឹងទិញឌីក្លេន រ៉ៃស៍ (Declan Rice) របស់វេសហ៊េម (West Ham) ខ្សែបម្រើកណ្តាលប្រូណូ ហ្វឺណាន់ដេស (Bruno Fernandes) របស់ស្ពតធីង លីសប៊ន(Sporting Lisbon) និងគូលីបាលី (Koulibaly) របស់ណាប៉ូលី (Napoli)។
ប្រហែលជាលោកអ្នកបានដឹងរួចមកហើយថា បីសាចក្រហមបានទិញខ្សែរបម្រើ ដានីញេល ចេម (Daniel James) របស់ស្វេនស៊ី ស៊ីធីរួចហើយ។
គួររំលឹកថា មេនញូ បានជាប់ចំណាក់ថ្នាក់លេខ៦ នៅព្រីមេញេលីគកាលពីរដូវកាលមុនបន្ទាប់ពីចាញ់ ខាឌីហ្វ ស៊ីធី ២សូន្យនាថ្ងៃប្រកួតចុងក្រោយ។ បើនិយាយអោយអស់ទៅ គឺត្រូវ បាសេឡូណា ទំលាក់ពីឆេមពានលីគនៅវគ្គមួយភាគបួន និងត្រូវ វ៉ូល ទំលាក់ពី អេហ្វអេខាប់ទៀត។ ម៉្យាងទៀត ក្លឹបនេះក៏នឹងខកខានមិនបានលេងនៅ ឆេមពានលីគដែលនៅរដូវកាលក្រោយនេះ៕
Saturday, June 8, 2019
ប្រវត្តិសាស្ត្របាល់ទាត់ថ្ងៃនេះ ០៨ មិថុនា
២០០៩៖ រៀលម៉ាឌ្រិដ ចុះកុងត្រាទិញកាកាពីអេស៊ីមីលែន។ កាកាបានចាកចេញពីរៀលម៉ាឌ្រិដហើយចូលរួមជាមួយអេស៊ីមីលែនវិញក្នុងឆ្នាំ២០១៣។
២០១៧៖ មែនឆេសស្ទើស៊ីធី ចុះកុងត្រាទិញ អេដឺសាន់ ម៉ូរេស ពីបេនហ្វីកាក្នុងតម្លៃ៤០លានអ៊ឺរ៉ូដែលធ្វើអោយគាត់ក្លាយជាអ្នកចាំទីដែលមានតម្លៃថ្លៃជាងគេនាពេលនោះ។ មិនត្រឹមតែប៉ុណ្ណឹងទេ គាត់បានបង្ហាញថាគាត់គឺអ្នកចាំទីមួយរូបដ៏ល្អបំផុតនៅព្រីមីយឺលីគ ជាពិសេសគឺការបោះបាល់ និងការជួយទទួលបាល់ជាច្រើនទៀត។
១៩៨៤៖ ថ្ងៃនេះជាថ្ងៃកំណើតរបស់ ចាវៀ ម៉ាឆេរ៉ាណូ។ គាត់លេងជាខ្សែការពារកណ្តាល ឬជាបំរើការពារ។ គាត់ចាប់ផ្តើមអាជីពបាល់ទាត់របស់គាត់នៅ រីវើផ្លេត មុខពេលផ្លាស់មកលីវឺភូលក្នុងឆ្នាំ ២០០៧ ហើយដ៏ចាប់ផ្តើមល្បីឈ្មោះចាប់តាំងពីពេលនោះមក។ បាសេឡូណាបានទិញចាវៀក្នុងឆ្នាំ២០១០។ គាត់បានឈ្នះងារនៅឡាលីហ្គាចំនួន៥ និងនៅឆេមពានលីគចំនួន២មុនពេលលេងនៅប្រទេសចិនក្នុងឆ្នាំ២០១៨។ ចាវៀ បានបង្ហាញខ្លួន១៤៧លើកអោយក្រុមជម្រើសជាតិអាហ្សង់ទីន ដែលធ្វើអោយគាត់ក្លាយជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រអាហ្សង់ទីន។ គាត់បានលេងនៅវើលខាប់អោយអាហ្សង់ទីនបួនលើកដោយបានជួយអោយក្រុមគាត់ឡើងដល់វគ្គផ្តាច់ព្រាត់ក្នុងឆ្នាំ២០១៤។
អេឌិន ហាហ្សាដ បានចេញពី តោខៀវឆេលស៊ី មកកាត់ក្លឹបថ្មីជាស្ថាពរ
រៀលម៉ាឌ្រិដ (Real Madrid) បានប្រកាសពីការចុះកុងត្រាជាមួយឆេលស៊ី (Chelsea) ក្នុងការទិញយក អេឌិន ហាហ្សាដ (Eden Hazard) រួចរាល់ហើយក្នុងតម្លៃ ១៤៦លានអ៊ឺរ៉ូ។ អេឌិន នឹងមកលេងនៅក្លឹបថ្មីរបស់ខ្លួនរយៈពេល ៥ឆ្នាំ រហូតដល់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៤។ គាត់នឹងត្រូវបានបង្ហាញខ្លួនជាកីឡាកររបស់រៀលម៉ាឌ្រិដ នាថ្ងៃព្រហស្បត៍ទី ១៣ ខែមិថុនា ខាងមុខនេះបន្ទាប់ពីការពិនិត្យសុខភាពរួច។
អេឌិន ហាហ្សាដ (Eden Hazard)
កីឡាករវ័យ ២៨ឆ្នាំរូបនេះបានចំណាយពេលជាមួយឆេលស៊ីអស់រយៈពេល៧ឆ្នាំ ដោយជួយអោយក្រុមនេះឈ្នះពាន ព្រីមីយេលីគ (Premier League) ២ដង អេហ្វអេខាប់ (FA Cup) ម្តង និង យូរ៉ូប៉ាលីគ(Europa League) ពីរដងចាប់តាំងពីឆ្នាំ២០១២ដែលពេលនោះត្រូវបានផ្ទេរមកពីក្លឹបលីលនៅបារាំង៕
Friday, June 7, 2019
គោព្រៃកម្ពុជាយកឈ្នះប៉ាគីស្ថានក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោកជើងទី១
នាល្ងាចថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថានដោយលទ្ធផល ២ ទល់នឹង ០ ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២២ ក្នុងទ្វីបអាស៊ី។ នេះជាការចាប់ផ្តើមដ៏ល្អរបស់ក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាគ្រូបង្វឹកទាំងពីរក្នុងការស្តារមុខមាត់ឡើងវិញបន្ទាប់ពីការចាញ់ជាច្រើនលើផ្ទួនៗទាំងក្នុងទឹកដី និងក្រៅទឹកដីកន្លងមក។
Honda and Felix, Cambodia's coaches
គ្រាប់បាល់ទាំងពីរគ្រាប់របស់កម្ពុជាគឺរកបានដោយកីឡាករវ័យក្មេង សៀង ចន្ធី និងកីឡាករ កួច សុគុម្ភៈ។ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនាថ្ងៃទី ១១ ខែ មិថុនា ខាងមុខនេះនៅទឹកដីនៃប្រទេស កាតា។
សូមទស្សនាវីដេអូខ្លីអំពីការប្រកួតនេះ៕
Home
Subscribe to:
Comments (Atom)