Sunday, June 9, 2019

ថវិការសម្រាប់ការទិញកីឡាករដែលបីសាចក្រហមផ្តល់អោយអូឡេហ្គានឺសូខ្យែនារដូវក្តៅនេះ


ក្រុម​បីសាច​ក្រហម​នឹង​ផ្តល់​ថវិការ​ដល់​​លោក​អូឡេ​ហ្គានឺសូខ្យែ​ (Ole Gunnar Solskjaer) ដើម្បី​ចំណាយ​លើការ​ទិញ​កីឡាករនារដូវ​ក្តៅ​នេះ​​ចំនួន​ប្រហែល​២៥០លាន​អ៊ឺរ៉ូដើម្បី​ពង្រឹង​ក្លឹប​។

Ole Gunnar Solskjaer

មាន​ការលេច​ឮមក​ថា​ អ៊ែរ៉ុន​ វ៉ាន​ ប៊ីសាកា (Aaron Wan Bissaka) របស់​ក្លឹប​គ្រីស្តាល់​ផាលេស (Crystal Palace) គឺ​ជា​គោល​ដៅ​ចំបង​សម្រាប់​ការ​ទិញ​លើក​នេះ។ បន្ទាប់​មក​ទៀត​ ក្លឹប​គ្រោង​នឹង​ទិញ​ឌីក្លេន​ រ៉ៃស៍​ (Declan Rice) របស់​វេសហ៊េម (West Ham) ខ្សែ​បម្រើ​កណ្តាល​ប្រូណូ​ ហ្វឺណាន់​ដេស (Bruno Fernandes) របស់​ស្ពតធីង​ លីសប៊ន​(Sporting Lisbon) និង​គូលីបាលី (Koulibaly) របស់​ណាប៉ូលី (Napoli)។

ប្រហែល​ជាលោក​អ្នក​បាន​ដឹង​រួច​មកហើយ​ថា បីសាចក្រហម​បាន​ទិញ​ខ្សែរ​បម្រើ​ ដានីញេល ចេម (Daniel James) របស់​ស្វេនស៊ី​ ស៊ីធី​រួច​ហើយ​។

គួររំលឹក​ថា​ មេនញូ បានជាប់​ចំណាក់​ថ្នាក់​លេខ​៦ នៅ​ព្រីមេញេលីគ​កាល​ពីរដូវ​កាល​មុនបន្ទាប់​ពី​ចាញ់​​ ខាឌីហ្វ​ ស៊ីធី ២សូន្យ​នាថ្ងៃ​ប្រកួត​ចុង​ក្រោយ។ បើ​និយាយ​អោយ​អស់​ទៅ គឺត្រូវ បាសេឡូណា ទំលាក់​ពី​ឆេមពានលីគ​នៅ​វគ្គ​មួយភាគបួន និងត្រូវ​ វ៉ូល​ ទំលាក់​ពី អេហ្វអេខាប់​ទៀត។ ​ម៉្យាង​ទៀត​ ក្លឹប​នេះ​ក៏​នឹង​ខកខាន​មិន​បាន​លេ​ង​នៅ​ ឆេមពានលីគដែល​នៅ​រដូវកាល​ក្រោយ​នេះ៕

 

Saturday, June 8, 2019

ប្រវត្តិសាស្ត្របាល់​ទាត់​ថ្ងៃ​នេះ ០៨ មិថុនា

  1. ២០០៩៖ រៀលម៉ាឌ្រិដ ចុះកុងត្រាទិញកាកាពីអេស៊ីមីលែន។ កាកាបាន​ចាកចេញ​ពី​រៀលម៉ាឌ្រិដហើយ​ចូល​រួម​ជាមួយ​អេស៊ី​មីលែន​វិញក្នុង​ឆ្នាំ​២០១៣។

  1. ២០១៧៖ មែន​ឆេសស្ទើស៊ីធី ចុះ​កុងត្រា​ទិញ អេដឺសាន់ ម៉ូរេស ពី​បេនហ្វីកាក្នុង​តម្លៃ​៤០លាន​អ៊ឺរ៉ូដែល​ធ្វើអោយ​គាត់​ក្លាយ​ជា​អ្នក​ចាំ​ទី​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នា​ពេល​នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹងទេ គាត់​បាន​បង្ហាញ​ថា​គាត់​គឺ​អ្នក​ចាំ​ទី​មួយ​រូប​ដ៏ល្អ​បំផុត​នៅ​ព្រីមីយឺលីគ​ ជា​ពិ​សេស​គឺ​ការ​បោះបាល់​ និង​ការជួយ​ទទួល​បាល់​ជាច្រើន​ទៀត។

  1. ១៩៨៤៖ ថ្ងៃនេះ​ជា​ថ្ងៃ​កំណើត​របស់​ ចាវៀ ម៉ាឆេរ៉ាណូ។ គាត់​លេង​ជា​ខ្សែការពារ​កណ្តាល ឬជា​បំរើការពារ។ គាត់​ចាប់​ផ្តើម​អាជីពបាល់​ទាត់​របស់​គាត់​នៅ រីវើផ្លេត មុខ​ពេល​ផ្លាស់​មក​លីវឺភូលក្នុង​ឆ្នាំ ២០០៧ ហើយ​ដ៏​ចាប់​ផ្តើម​ល្បី​ឈ្មោះចាប់​តាំង​ពី​ពេល​នោះ​មក។ បាសេឡូណា​បាន​ទិញ​ចាវៀ​ក្នុង​ឆ្នាំ​២០១០។ គាត់​បាន​ឈ្នះ​ងារ​នៅ​ឡាលីហ្គាចំនួន​៥ និង​នៅ​ឆេមពានលីគ​ចំនួន​២​មុន​ពេល​លេង​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៨។ ចាវៀ បាន​បង្ហាញ​ខ្លួន​១៤៧លើក​អោយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន ដែល​ធ្វើ​អោយ​គាត់​ក្លាយ​ជា​កីឡាករ​ដែល​បង្ហាញ​ខ្លួន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អាហ្សង់ទីន​។ គាត់​បាន​លេង​នៅ​វើល​ខាប់​អោយ​អាហ្សង់ទី​ន​បួន​លើក​ដោយ​បាន​ជួយ​អោយ​ក្រុម​គាត់ឡើង​ដល់​វគ្គ​ផ្តាច់​ព្រាត់​ក្នុង​ឆ្នាំ​២០១៤។

អេឌិន ហាហ្សាដ បាន​ចេញ​ពី​ តោខៀវឆេលស៊ី មកកាត់​ក្លឹប​ថ្មី​ជាស្ថាពរ

រៀលម៉ាឌ្រិដ (Real Madrid) បាន​ប្រកាស​ពី​ការ​ចុះកុងត្រាជាមួយ​ឆេលស៊ី (Chelsea) ក្នុង​ការ​ទិញ​យក​ អេឌិន ហាហ្សាដ​ (Eden Hazard) រួច​រាល់​ហើយ​ក្នុង​តម្លៃ ១៤៦លាន​អ៊ឺរ៉ូ។​ អេឌិន នឹង​មក​លេង​នៅ​ក្លឹប​ថ្មីរបស់​ខ្លួនរយៈពេល ៥ឆ្នាំ ​រហូតដល់ ថ្ងៃទី ៣០​ ខែ​ មិថុនា ឆ្នាំ ២០២៤។ គាត់​នឹង​ត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​កីឡា​ករ​របស់​រៀលម៉ាឌ្រិដ នា​ថ្ងៃព្រហស្បត៍ទី ១៣ ខែ​មិថុនា​ ខាង​មុខ​នេះបន្ទាប់​ពី​ការ​ពិនិត្យ​សុខភាពរួច​។
អេឌិន ហាហ្សាដ (Eden Hazard)

កីឡាករ​វ័យ ២៨​ឆ្នាំ​រូប​នេះបាន​ចំណាយ​ពេល​ជាមួយ​ឆេលស៊ីអស់​រយៈពេល​៧​ឆ្នាំ ដោយ​ជួ​យ​អោយ​ក្រុម​នេះ​ឈ្នះ​ពាន​ ព្រីមីយេលីគ (Premier League) ២ដង អេហ្វអេ​ខាប់​ (FA Cup) ម្តង និង​ យូរ៉ូប៉ាលីគ​(Europa League) ពីរ​ដងចាប់​តាំង​ពី​ឆ្នាំ​២០១២​ដែល​ពេល​នោះ​ត្រូវ​បាន​ផ្ទេរ​មក​ពីក្លឹប​លីល​នៅ​បារាំង៕

Friday, June 7, 2019

គោព្រៃកម្ពុជាយកឈ្នះប៉ាគីស្ថានក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោកជើងទី១

នាល្ងាចថ្ងៃទី​ ០៦ ខែ មិថុនា ឆ្នាំ ២០១៩​ នេះ ក្រុមជម្រើសជាតិ​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​ដោយ​លទ្ធផល ២ ទល់​នឹង​ ០ ក្នុង​ការ​ប្រកួតជម្រុះ​បាល់​ទាត់​ពិភព​លោក២០២២ ​ក្នុង​ទ្វីប​អាស៊ី។​ នេះ​ជា​ការ​ចាប់​ផ្តើម​ដ៏ល្អ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ក៏ដូច​ជា​គ្រូបង្វឹក​ទាំង​ពីរក្នុង​ការ​ស្តារ​មុខ​មាត់​ឡើង​វិញ​បន្ទាប់​ពី​ការ​ចាញ់​ជា​ច្រើន​លើ​ផ្ទួន​ៗ​ទាំង​ក្នុង​ទឹក​ដី​ និង​ក្រៅ​ទឹក​ដី​កន្លង​មក។

Honda and Felix, Cambodia's coaches
គ្រាប់​បាល់​ទាំង​ពីរ​គ្រាប់​របស់​កម្ពុជា​គឺ​រក​បាន​ដោយ​កី​ឡា​ករ​វ័យក្មេង សៀង​ ចន្ធី និង​កីឡាករ​ កួច​ សុគុម្ភៈ។  ក្រុមទាំង​ពីរ​នឹង​ជួប​គ្នា​ម្តង​ទៀត​នាថ្ងៃទី ១១ ខែ មិថុនា​ ខាងមុខ​នេះ​នៅទឹក​ដីនៃ​ប្រទេស​ កាតា។
 សូមទស្សនា​វីដេអូខ្លីអំពីការប្រកួតនេះ៕